HTC Desire P ត្រូវ​បាន​ប្រកាស​ចេញ​ជា​ផ្លូវការ​នៅ​​តៃវ៉ាន់​ នឹង​ត្រូវ​លក់​ក្នុង​តម្លៃ​ប្រហែល $365

ដោយ បញ្ចេញមតិ 2 ខែមេសា 2013

​នៅ​ខណៈ​ដែល​ទូរស័ព្ទទំនើប​ HTC One កំពុង​តែ​ឈរ​ក្នុង​តំណែង​ទូរស័ព្ទ​​ចម្បង​របស់​ក្រុមហ៊ុន​ HTC (HTC’s flagship smartphone) នោះ​ គេ​ក៏​សង្កេត​ឃើញ​ដែរ​ថា​ក្រុមហ៊ុន​នៅ​មាន​​ទូរស័ព្ទទំនើប​ៗធន់​ទាប និង​​មធ្យម​​ជា​ច្រើន​ម៉ូដែល​ទៀត​សម្រាប់​ឆ្នាំ២០១៣ ។ ក្នុង​ចំណោម​ទូរស័ព្ទទំនើប​របស់​ HTC ដែល​បាន​​ប្រកាស​ចេញ​និង​ត្រៀម​នឹង​ប្រកាស​ចេញ​នោះ​រួម​មាន​៖ HTC Butterfly ជំនាន់​ទីពីរ HTC Desire P, Desire Q និង​ទូរស័ព្ទទំនើប​មួយ​ចំនួន​ទៀត។ សម្រាប់​ពេល​នេះ ​ក្រុមហ៊ុន​បាន​ប្រកាស​ចេញ​ជា​ផ្លូវការ​ហើយ​នូវ​ទូរស័ព្ទទំនើប​ HTC Desire P និង​មក​ជា​មួយ​លក្ខណសម្បត្តិ​បច្ចេកទេស​ដូច​ខាង​ក្រោម៖

  • អេក្រង់​ទំហំ 4.3-inch
  • បច្ចេកវិទ្យា​អេក្រង់​ Super LCD2
  • CPU Dual-core 1 GHz (Qualcomm Snapdragon S4)
  • GPU Adreno 203
  • RAM 768 MB
  • អង្គផ្ទុកទិន្នន័យ​ជាប់​ម៉ាស៊ីន​ទំហំ 4 GB (អាច​បន្ថែម​ microSD card)
  • កាមេរ៉ា​ក្រោយ​ទំហំ​ 8 MP
  • ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android 4.1 Jelly Bean
  • មាន​បំពាក់​ដោយ​ Wi-Fi, GPS, Bluetooth, Quad-band GSM, Dual-band HSPA
  • ថាមពល​ថ្ម 1,620mAh

បញ្ជាក់៖ ក្រុមហ៊ុន HTC នឹង​ចាប់​ផ្ដើម​ចេញ​លក់​ HTC Desire P នៅ​លើ​ទីផ្សារ​តៃវ៉ាន់​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ ជា​មួយ​តម្លៃ​ប្រហែល​ $365 ។ សម្រាប់​ការ​មក​ដល់​ទីផ្សារ​កម្ពុជា​របស់​ទូរស័ព្ទ​មួយ​ម៉ូដែល​នេះ​ សូម​ប្រិយមិត្ត​រង់ចាំ​សាកសួរ​តាម​ហាង​លក់​ទូរស័ព្ទ​នានា​ក្នុង​រាជធានី​ភ្នំពេញ ៕

ប្រភព

អត្ថបទ​ទាក់​ទង: