សម្រាប់​អ្នក​មិនទាន់​ Jailbreak គួរ​ប្រើ​​កម្មវិធី​ evasi0n កំណែ​ថ្មី​ 1.1

ដោយ បញ្ចេញមតិ 7 ខែ​កុម្ភៈ 2013

បន្ទាប់​ពី​អ្នក​ទាំង​អស់​គ្នា​បាន​រង់​ចាំ​ជា​ច្រើន​ខែ​មក​ ក្រុម​ evad3rs បាន​ដាក់​អោយ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​នូវ​ កម្មវិធី​ Jailbreak evasi0n 1.0 កាល​ពី​យប់​ថ្ងៃ​ច័ន្ទ​ដោយ​ហេតុ​ថា​មាន​បញ្ហា​មួយ​ចំនួន​ ដូច​ជា​Weather app មិន​ដំណើរ​ការ​ និង​ រាល់​ពេល​ Reboot មាន​រយៈ​ពេល​យូរ​ជាង​មុន​ ពេល​នេះ​ក្រុម​ evad3rs បាន​ចេញ​នូវ​កំណែ​ថ្មី​ 1.1​ ដែល​បាន​កែសម្រួល​បញ្ហា​ទាំងពីរ​ខាង​លើ នេះ​បើ​តាម​សារ​ Twitter របស់ Planetbeing

ចំណាំ ៖ សម្រាប់​អ្នក​ដែល​បាន​ Jailbreak រួច​មិន​ចាំបាច់​ធ្វើ​ការ​ Jailbreak ដោយ​កម្មវិធី​ថ្មី evasi0n 1.1 នោះ​ទេ​ អ្នក​អាច​អាន​ពី​របៀប​ជួស​ជុល​បញ្ហា​​ទាំង​ពីរ​ខាង​ដោយ​ចុច​លើ​តំណ​ភ្ជាប់​នេះ​

សម្រាប់​អ្នក​មិន​ទាន់​បាន​ Jailbreak នៅ​ឡើយ សូម​ទាញ​យក​កម្មវិធី​ថ្មី evasi0n 1.1 តាម​តំណ​ភ្ជាប់​នេះ​

កំណែ​ថ្មីនេះ​មាន​រួម​បញ្ចូល​នូវ​ការ​ជួស​ជុល​លើ​បញ្ហា Weather app មិន​ដំណើរ​ការ​ និង​ រាល់​ពេល​ Reboot មាន​រយៈ​ពេល​យូរ​ជាង​មុន​ បន្ទាប់​ពី​ Jailbreak រួច​ ។

សម្រាប់​របៀប​ Jailbreak ដោយ​ evasi0n គឺ​នៅ​ដដែល​ លោក​អ្នក​អាច​អាន​ពី​របៀប​ Jailbreak បាន​ដោយ​ចុច​តំណ​ភ្ជាប់​នេះ​

ប្រភព

អត្ថបទ​ទាក់​ទង: