Fujitsu ជាក្រុមហ៊ុនផលិតកុំព្យូទ័ររបស់ប្រទេសជប៉ុនមួយដែលត្រូវបានគេទទួលស្គាល់ជាលំដាប់អន្តរជាតិ ជាមួយនឹងផលិតផលមានគុណភាព ថ្មីៗនេះក្រុមហ៊ុនទើបតែបានបញ្ចេញឲ្យដឹងពីកុំព្យូទ័របន្ទះស្ដើងថ្មីរបស់ខ្លួនមានអេក្រង់ 10-inch និងមានកម្រិតភាពច្បាស់ Full HD ។

Arrows Tab ជាកុំព្យូទ័របន្ទះស្ដើងថ្មីរបស់ក្រុមហ៊ុន Fujitsu កុំព្យូទ័របន្ទះស្ដើងនេះមិនត្រឹមតែមាននូវអេក្រង់ទំហំ 10-inch Full HD ប៉ុណ្ណោះទេ តែអ្វីដែលគួរជាទីចាប់អារម្មណ៍ជាងនេះគឺថ្មរបស់វាអាចផ្ទុកថាមពលរហូតដល់ទៅ 10,080mAh ដែលខ្លាំងជាង ថាមពល 9,000mAh មាននៅក្នុងកុំព្យូទ័របន្ទះស្ដើង Google Nexus 10 រហូតដល់ទៅ 1,080mAh ។ យ៉ាងណាមិញបើគេប្រៀបធៀបទៅលើទម្ងន់របស់កុំព្យូទ័របន្ទះស្ដើង Arrows Tab មានទម្ងន់ 589 grams និង Nexus 10 មានទម្ងន់ 603 grams ហើយនិង iPad 4 មានទម្ងន់ 622 grams គេឃើញថាកុំព្យូទ័របន្ទះស្ដើង Arrows Tab ពិតជាមានទម្ងន់ស្រាលជាងផលិតផលទាំងពីរនោះទៅទៀត ។

លក្ខណសម្បត្តិបែបបច្ចេកទេសរបស់កុំព្យូទ័របន្ទះស្ដើង Arrows Tab ៖
- អេក្រង់ 10-inch
- កម្រិតភាពច្បាស់ 1,920 x 1,200 (Full HD)
- CPU 3 quad-core Nvidia Tegra 1.7 GHz
- GPU 12-core
- RAM 2 GB
- មានកាមេរ៉ា 5MP
- អង្គផ្ទុកទិន្នន័យ 32 GB ជាប់ម៉ាស៊ីន និង 32 GB microSD card
- មានបំពាក់ Wi-Fi a/b/g/n, Wi-Fi Direct, Bluetooth 4.0 និង NFC
- ដំណើរការដោយ Android 4.0 Ice Cream Sandwich
សូមបញ្ជាក់ថាចំពោះតម្លៃរ និងទីផ្សារនាំចេញលើអន្តរជាតិរបស់កុំព្យូទ័របន្ទះស្ដើង Arrows Tab មិនត្រូវបានក្រុមហ៊ុន Fujitsu បញ្ចេញឲ្យដឹងនៅឡើយទេ ។ ដោយឡែកកុំព្យូទ័របន្ទះស្ដើងនេះនឹងត្រូវក្រុមហ៊ុនចេញលក់ក្នុងប្រទេសជប៉ុននាថ្ងៃទី១៥ ខែនេះហើយ ៕
