កាលពីជាងមួយសប្ដាហ៍មុនគេទើបតែបានទទួលបានរូបភាពពិតរបស់ទូរស័ព្ទ Huawei Ascend P2 ហើយទូរស័ព្ទនេះត្រូវបានគេរំពឹងថានឹងត្រូវក្រុមហ៊ុនប្រកាសចេញជាផ្លូវការណ៍ក្នុងព្រឹត្តិការណ៍ MWC 2013 ដែលនឹងប្រព្រឹត្តិទៅនាចុងខែនេះ ។ ដោយឡែកទូរស័ព្ទនៅខណៈដែល Ascend P2 មិនទាន់បានក្រុមហ៊ុនឆ្លើយតបឲ្យដឹងពិតប្រាកដផងនោះ ស្រាប់តែពេលនេះមានព័ត៌មានថ្មីមកថាក្រុមហ៊ុន Huawei នឹងធ្វើការប្រកាសចេញទូរស័ព្ទមួយម៉ូដែលផ្សេងទៀតក្នុងព្រឹត្តិការណ៍ MWC 2013 ដែលទូរស័ព្ទនោះមានឈ្មោះថា Huawei Ascend P2 Mini ។

បើតាមប្រភពពី Ubergizmo បានឲ្យដឹងថាទូរស័ព្ទ Ascend P2 Mini នឹងមាននូវអេក្រង់ទំហំ 4-inch មានកម្រិតភាពច្បាស់ 720p (HD) និងដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 4.1 Jelly Bean ក្រៅពីនេះទូរស័ព្ទ Huawei Ascend P2 Mini នឹងត្រូវបំពាក់ដោយ CPU dual-core និង RAM 1GB ។
Huawei Ascend P2 :

ទាក់ទិននឹងទូរស័ព្ទ Ascend P2 Mini ធ្វើឲ្យមនុស្សមួយចំនួនមានចម្ងល់ថា តើក្រុមហ៊ុន Huawei នឹងប្រកាសចេញនូវទូរស័ព្ទ Ascend P2 Mini មកធ្វើអ្វី ? បើទូរស័ព្ទ Ascend P2 ដើម មិនទាន់នឹងប្រកាសចេញផងនោះ ឬក្រុមហ៊ុន Huawei ចង់ធ្វើការប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុន Samsung ព្រោះថាបន្ទាប់ពីចេញនូវទូរស័ព្ទទំនើប Galaxy S III ដែលទទួលបានភាពជោគជ័យទូទាំងទីផ្សារទូរស័ព្ទទំនើបនៅលើសកលលោក ក្រុមហ៊ុន Samsung ក៏បានផលិតនូវទូរស័ព្ទម៉ូដែលថ្មីមួយបន្ថែមទៀតផងដែរគឺ Samsung Galaxy S III mini ៕
