របៀប​ Jailbreak លើ iPhone, iPad ឬ​ iPod Touch ដំណើរការ​ដោយ​ iOS 6.0 ឡើង​ទៅ​​ (កំណែ​ថ្មី)​

ដោយ បញ្ចេញមតិ 5 ខែ​កុម្ភៈ 2013

យើង​ដឹង​ថា​លោក​អ្នក​កំពុង​តែ​​រង់​ចាំ​យ៉ាង​អន្ទះសា​នូវ​កម្មវិធី​​ Jailbreak ថ្មី​ដែល​អាច​ធ្វើ​ការ​ Jailbreak ទូរស័ព្ទ​ទំនើប​ iPhone 5, កុំព្យូទ័រ​បន្ទះ​ស្តើង​ iPad mini និង​ iPad 4 (Retina) ។ ក្រុម​ការ​ងារ​របស់​យើង​សូម​យក​មក​បង្ហាញ​នូវ​របៀប​នៃ​ការ​ Jailbreak ដោយ​ប្រើ​កម្មវិធី​ evasi0n លើ Windows ។

បម្រាម​៖ មុន​នឹង​លោក​អ្នក​ចាប់​ផ្ដើម​ ត្រូវ​ប្រាកដ​ថា​លោក​អ្នក​បាន​រក្សាទុក (Backup) នូវ​ឯកសារ​នានា​លើ​ឧបករណ៍ តាម​រយៈ iTunes ដោយ​ហេតុ​ថា​លោក​អ្នក​នឹង​អាច​បាត់​បង​នូវ​ឯកសារ​​ពេល​ដំណើរ​ការ​ចាប់​ផ្ដើម ។ សូម​ទទួល​ខុស​ត្រូវ​ដោយ​ខ្លួន​ឯង​នូវ​រាល់​បញ្ហា​ដែល​អាច​កើត​មាន​ឡើង ។

សម្រាប់​លោក​អ្នក​​ដែល​ដំឡើង​ iOS 6.1 ដោយ​ផ្ទាល់​លើ​ទូរស័ព្ទ (OTA) ឬ​ មិន​មាន​បន្ទាន់​សម័យ​ដោយ​ប្រើ​ iTunes យើង​ខ្ញុំ​មិន​ប្រាកដ​ថា​អាច​ Jailbreak បាន​នោះទេ។

ជំហាន​ទី​ ១៖ បង្កើត​ Folder មួយ​នៅ​លើ Desktop ដោយ​ដាក់​ឈ្មោះ​ថា​ evasi0n

ទាញ​យក​នូវ​កម្មវិធី​ចុង​ក្រោយ​បំផុត​​របស់ evasi0n ដោយ​ចុច​ត្រង់​នេះ​ រួច​រក្សា​ទុក​ក្នុង​ Folder ដែល​បង្កើត​ខាង​លើ (evasi0n) ។ ធ្វើ​ការ​ទាញ​យក​នូវ​កម្មវិធី​ Firmware iOS 6.1 ដែល​ត្រូវ​នឹង​ឧបករណ៍​របស់​អ្នក​តាម​តំណ​ភ្ជាប់​នេះ​ (ចំណាំ​ប្រើ​សិន​បើ​ឧបករណ៍​លោក​អ្នក​មាន​ Firmware iOS 6.1 ហើយ​នោះ​មិន​ចាំ​បាច់​ទាញ​យក​នោះ​ទេ) ។

ធ្វើ​ការ​ពន្លា​ File evasi0n.zip ដោយ​ចុច​ right-click យក​ពាក្យ​ extract all

ជំហាន​ទី​ ២៖ (អ្នក​អាច​រំលង​ជំហាន​នេះ​ ប្រសិន​បើ​លោក​អ្នក​មាន​ iOS 6.1 ដំឡើង​រួច​ហើយ​លើ ឧបករណ៍​នោះ​) ភ្ជាប់​ឧបករណ៍​ទៅ​នឹង​កុំព្យូទ័រ រួច​បើក iTunes

ជ្រើស​រើស​ ឧបករណ៍​ដែល​ត្រូវ​ Jailbreak ពី​ផ្នែក​ខាង​លើ​ជ្រុង​ខាង​ស្តាំ​។​ ចុច​ឲ្យ​ជាប់​ Shift រួច​យក​ Mouse ចុច​លើ​ប៊ូតុង​ Restore (iPad….)។ (ធ្វើ​ការ​ Restore ថ្មី​ដើម្បី​កុំ​ឲ្យ​ខាត​​ space ផ្ទុក​)

ចូល​ទៅ​ស្វែង​រក​កន្លែង​ដាក់​ firmware នៅ​ក្នុង​ Folder evasi0n លើ​ Desktop រួច​ជ្រើសរើស​យក 6.1 firmware (iPad3,3_6.1_10B141_Restore.ipsw) រួច​ចុច​ Open

ពេល​នោះ​ iTunes នឹង​ធ្វើ​ការ​បន្ទាន់​សម័យ​ទៅ​កាន់​ firmware ដែល​បាន​ជ្រើស​រើស ។

ជំហានទី ៣៖ បើ​កម្មវិធី​ evasi0n ដែល​បាន​ទាញ​ទុក​ក្នុង​ folder evasi0n លើ​ desktop កាល​ពី​ដំបូង​ក្នុង​ជំហាន​ទី ១ ។ សំគាល់ អ្នក​ប្រើ​ប្រាស់​ Windows 7 គួរ​បើក​កម្មវិធី​នៅ​ក្នុង​ជម្រើស​ជា​ administrator ដោយ​ចុច​ខាង​ស្តាំ​លើ កម្មវិធី​រួច​រើស​យក​ Run as administrator ។ ដូច​ការ​បញ្ជាក់​លើ​ផ្ទាំង​កម្មវិធី​ សូម​ធ្វើ​ការ​លុប​​ Passcode ឬ VPN setting មុន​នឹង​ចាប់​ផ្ដើម ៖

ជំហានទី ៤៖ ភ្ជាប់​ឧបករណ៍​ iDevice ទៅ​នឹង​កុំព្យូទ័រ (ពិនិត្យ​មើល​ថា​តើ​វា​ស្គាល់​អត់) – ឧទាហរណ៍៖ iPhone 5 (Global) (iOS 6.1) is supported. រួច​ចុច​លើ​ពាក្យ​ Jailbreak ដើម្បី​ចាប់​ផ្ដើម

ជំហានទី ៥៖ កម្មវិធី evasi0n នឹង​​ប្រមូល​​ព័ត៌មាន​ពី​ឧបករណ៍ ដើម្បី​រៀប​ចំ​ Jailbreak ក្នុង​នោះ មាន​ជំហាន inject stage 1 Jailbreak data, reboot the device រង់​ចាំ​អោយ​វា​រួច​រាល់ នោះ​ជំហាន​បន្ទាប់​មាន​ដូចជា​ inject stage 2 jailbreak data, upload Cydia​ packages list

ជំហានទី ៦៖ មាន​ផ្ទាំង​មួយ​លេច​ចេញ​មក ដោយ​ស្នើ​អោយ​អ្នក​ unlock ឧបករណ៍ អ្នក​នឹង​ឃើញ​កម្មវិធី Jailbreak លើ home screen , ចុច​លើ​កម្មវិធី​នេះ នោះ​អេក្រង់​ឧបករណ៍​និង​ងងឹត​មួយ​រយៈ បន្ទាប់​មក​វា​នឹង​ត្រលប់​មក​អេក្រង់​ដើម​វិញ។

ជំហានទី ៧៖ កម្មវិធី Evasi0n នឹង​ដាក់​បញ្ចូល​ remount payload, remount the root filesystem, រៀប​ចំ​ទិន្នន័យ Jailbreak, បញ្ចូល​ទិន្នន័យ​ Jailbreak ចុច​ក្រោយ​ ​ទីបំផុត​កម្មវិធី​ Evasi0n លើ​កុំព្យូទ័រ​ចេញ​ពាក្យ​ថា​ “Jailbreak complete!” បន្ទាប់​ពី​នោះ​ឧបករណ៍​របស់​អ្នក​នឹងអាច​​ reboot ពីរ​បី​ដង ដើម្បី​បញ្ចប់​ ពេល​រួចរាល់​អ្នក​នឹង​ឃើញ​មាន​ Cydia លើ home screen ។

អរគុណ​ជា​ពិសេស​ដល់​ក្រុម​ការងារ​ Evad3rs សម្រាប់​ការ​ខំ​ប្រឹង​ប្រែង​របស់​ពួក​គេ។

អត្ថបទ ​ចំណង​ជើង​ “​​​របៀប​ Jaillbreak លើ iPhone, iPad ឬ​ iPod Touch ដំណើរការ​ដោយ​ iOS 6.0 ឡើង​ទៅ​” ជា​អត្ថបទ​ដើម​ដំបូង​នៅ​លើ​គេហទំព័រ​  www.porpok.com​

អត្ថបទ​ទាក់​ទង: