អតិថិជន​អាច​ទទួល​យក​បទ​ពិសោធន៍​ផ្ទាល់​ពី​ទូរទស្សន៍ Smart TV ដំបូង​គេ​តាមរយៈ Samsung Roadshow

ដោយ បញ្ចេញមតិ 25 ខែ​កញ្ញា 2012

ក្រុមហ៊ុន​អេឡិចត្រូនិក Samsung ឈាន​មុខ​គេ​លើ​បច្ចេកវិជ្ជា​ព័ត៌មាន​ឌីជីថល នឹង ដំណើរ​ការ​កម្មវិធី Roadshow ជា​ច្រើន​កន្លែង ដោយ​លើក​ដំបូង​នៅ​ថ្ងៃទី 22-23 កញ្ញា នៅ​ហាង Kfour ក្នុង​ផ្សារ​ទំនើប City Mall ដើម្បី​ផ្តល់​ឱកាស​ជូន​អតិថិជន​ទទួល​យក បទពិសោធន៍​ពី​ទូរទស្សន៍ Smart TV ដោយ​ផ្ទាល់។ យោង​តាម​ប្រសាសន៍​លោក Gwihan Lee នាយក​ក្រុមហ៊ុន​អេឡិចត្រូនិក Samsung ប្រចាំ​នៅ​ឥណ្ឌូចិន ឲ្យ​ដឹង​ថា កម្មវិធី​នេះ ជា​ការ​ឆ្លើយ​តប​ចំពោះ​អតិថិជន​​ដែល​ចាប់​អារម្មណ៍​លើ​ទូរទស្សន៍ Samsung Smart TV ។  “យើង​ទទួល​បាន​ការ​ពេញ​ចិត្ត​ជា​ច្រើន​ពី​អតិថិជន ចាប់​តាំង​ពី​យើង​បាន ដាក់​បង្ហាញ​ទូរទស្សន៍ Smart TV ជា​ច្រើន​ម៉ូដែល ដូច​ជា​ប្រភេទ LED ES8000 និង ES7500 ព្រម​ទាំង​ស៊េរី Plasma E8000 នៅ​លើ​ទីផ្សារ​ប្រទេស​កម្ពុជា​មក។ ទោះជាយ៉ាងណា យើង​នៅ​តែ​មាន​ឱកាស​ដ៏​ធំ​មួយ​ដើម្បី​បង្ហាញ​ជូន​អតិថិជន​របស់​យើង​នូវ​មុខងារ Smart Interaction, Smart Content និង Smart Evolution ដែល​អាច​ជា បទ​ពិសោធន៍​ដ៏​ល្អ​បំផុត សម្រាប់​ម៉ូដែល​ចុង​ក្រោយ​នៃ​ទូរទស្សន៍ Samsung Smart TV 2012”។

បច្ចេកវិជ្ជា Smart Interaction របស់ Samsung បាន​ផ្តល់​ឲ្យ​អ្នក​ប្រើ​ប្រាស់​ទូរទស្សន៍ Smart TV នូវ​ជម្រើស​ប្រកប​ដោយ​អព្ភន្តរញាណ​ច្រើន សម្រាប់​ការ​បញ្ជា និង​ប្រើប្រាស់​ទូរទស្សន៍ រវាង អ្នកប្រើប្រាស់ និង​អេក្រង់​ទូរទស្សន៍។ ប្រព័ន្ធ​បញ្ជា​បែប​ថ្មី ដោយ​សំឡេង ដោយ​ដៃ និង ដោយ​ការ​ចំណាំ​ផ្ទៃ​មុខ​មនុស្ស របស់ Samsung បាន​បង្កើត​នូវ​បទពិសោធន៍​​ដ៏​អស្ចារ្យ​ដល់​អ្នក​ប្រើ​ប្រាស់។ អ្នកប្រើអាចបើក ឬបិទទូរទស្សន៍ ប្តូរប៉ុស្ត៍ និងដំឡើង សំឡេង ឆែកអ៊ីនធឺណិត កម្សាន្ត​លើ Facebook ឬលេងហ្គេមដូចជា Angry Birds និង អាចប្រើ Video Calls លើកម្មវិធី Skype ដោយមិនចាំបាច់ប្រើតេឡេបញ្ជា។ ស៊េរី ទូរទស្សន៍ Samsung Smart TV 2012 មាន​ភ្ជាប់​មក​ជា​មួយ​នូវ​កាមេរ៉ា​ដែល​អាច​កំណត់ ចលនា​នៅ​ខាង​មុខ ព្រម​ទាំង​មីក្រូហ្វូន ដែល​អាច​ចំណាំ​សំឡេង​​បាន​ផង​ដែរ។

លោក Gwihan Lee បានបញ្ជាក់ថា “ទូរទស្សន៍ Samsung Smart TV នាំ​មក​នូវ បទពិសោធន៍​ថ្មី​នៃ​ការ​ប្រើប្រាស់​ទូរទស្សន៍​ក្នុង​កម្រិត​មួយ​ដ៏​ខ្ពស់ ដោយ​ផ្តល់​នូវ​ពណ៌ ដ៏​ស្រស់​បំព្រង​ពិតៗ​ដល់​ជីវិត និង​ភាព​ភ្លឺ​ច្បាស់​ល្អ​ខណៈ​ពេល​ទស្សនា​ភាពយន្ត លេង ហ្គេម​កម្សាន្ត​ជា​មួយ​ហ្គេម​ជា​ទី​ពេញ​ចិត្ត​របស់​អ្នក​ដូច​ជា Angry Birds ព្រម​ទាំង​អាច រីក​រាយ​នឹង​សំឡេង Surround Sound នៅ​ពេល​ទស្សនា​វីដេអូតន្រ្តី K-Pop លើ អ៊ីនធឺណិត។ បន្ថែម​លើ​នេះ ទូរទស្សន៍ Samsung Smart TV រចនា​ឡើង​យ៉ាង​ល្អ ឥត​ខ្ចោះ ដែល​អាច​ដាក់​តាំង​យ៉ាង​ស្រស់​ស្អាត​នៅ​លើ​តុ​ក្នុង​បន្ទប់​គេង ឬ​ចាប់​ព្យួរ​នៅ​លើ ជញ្ជាំង​នៃ​បន្ទប់​ទទួល​ភ្ញៀវ​របស់​អ្នក។ ប៉ុន្តែ ដើម្បី​ឲ្យ​ជាក់​ច្បាស់ សូម​អញ្ជើញ​មក ទស្សនា​ផលិតផល​ដោយ​ផ្ទាល់”។

បន្ថែម​ទៅ​លើ​ការ​ច្នៃ​ប្រឌិត​នៃ​បច្ចេកវិជ្ជា Smart Interaction, Smart Content និង Smart Evolution ក្រុមហ៊ុន Samsung ក៏មានភាពឈានមុខគេក្នុងបច្ចេកវិជ្ជា LED ដោយ​ប្រើ​ប្រព័ន្ធ​បាច់​ពន្លឺ​ខាង​ក្រោយ LED ជះចេញជាពន្លឺគ្របដណ្តប់ពេញផ្ទៃអេក្រង់ ទូរទស្សន៍ បង្កើតចេញជារូបភាពក្នុងកម្រិតច្បាស់ (HD) ជា​មួយ​ប្រព័ន្ធ​ចំណាំង​ថ្លាត ឌីណាមិច​​ដ៏​អស្ចារ្យ និងពណ៌ច្បាស់ល្អ។ ជាពិសេស ទូរទស្សន៍ LED ដ៏សែនស្តើងរបស់ Samsung បានកាត់បន្ថយការប្រើថាមពលអគ្គីសនីរហូតដល់ជិត 40% បើធៀបនឹងទូរទស្សន៍ LCD ធម្មតា។ លោក Gwihan Lee បានឲ្យដឹងថា “គ្មានអ្វីប្រសើរជាងការឃើញផ្ទាល់ ដើម្បីបញ្ជាក់ អំពីគុណភាពរូបភាព និងការរចនានៃទូរទស្សន៍ LED ឡើយ។ ហើយកម្មវិធី Roadshow របស់​យើង​នឹង​អនុញ្ញាត​ឲ្យ​អតិថិជន​ទាំងអស់ អាច​ទស្សនា​ដោយ​ផ្ទាល់​ដើម្បី​ប្រៀប​ធៀប​រវាង​ទូរទស្សន៍ LED និង LCD របស់យើង”។

កម្មវិធី Samsung Smart TV Roadshow នឹងប្រព្រឹត្តទៅចាប់ពីម៉ោង ១០ ព្រឹក ដល់ ម៉ោង 7 យប់ តាមកាលបរិច្ឆេទដូចតទៅ: ថ្ងៃទី 22-23 កញ្ញា 2012 នៅហាង Kfour ផ្សារទំនើប City Mall ។ ថ្ងៃទី 29-30 កញ្ញា 2012 នៅ SMC សាខាអ៊ីនធឺខន។ ថ្ងៃទី 06-07 តុលា 2012 នៅ K4 Big A ។ ថ្ងៃទី 13-14 តុលា 2012 នៅ SMC សាខាព្រះសីហនុ។ ថ្ងៃទី 20-21 តុលា 2012 នៅ K4 ផ្សារទំនើបសូរិយា។ ថ្ងៃទី 27-28 តុលា 2012 នៅ K4 បាក់ទូក។ ថ្ងៃទី 03-04 វិច្ឆិកា 2012 នៅ K4 ផ្សារទំនើបសូរិយា។ ថ្ងៃទី 10-11 វិច្ឆិកា 2012 នៅ SMC សាខា InterCon និង ថ្ងៃទី 22-23 ធ្នូ 2012 នៅ SMC សាខា​មុន្នីរ៉េត ៕

អត្ថបទ​ក្រុមហ៊ុន

អត្ថបទ​ទាក់​ទង: